ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ អញ្ជើញជាអធិបតីក្នុង «វេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន ចំនួន១៤» ជុំទី១ ក្នុងក្របខ័ណ្ឌយុវជនគណបក្សក្រសួង/ស្ថាប័ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម កែវ រតនៈ អញ្ជើញជាអធិបតីក្នុង «វេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន ចំនួន១៤» ជុំទី១ ក្នុងក្របខ័ណ្ឌយុវជនគណបក្សក្រសួង/ស្ថាប័ន


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង «វេទិកាពិភាក្សាជាមួយយុវជនគណបក្សក្រសួង/ស្ថាប័ន» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម កែវ រតនៈ សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., ឯកឧត្តម សមាជិកគណៈអចិន្រ្តៃយ៍នៃ យ.គ.ក. និងប្រធានផ្នែកចំណុះ និងតំណាងផ្នែកចំណុះនៃ យ.គ.ក., ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃយុវជនគណបក្សរបស់គណៈកម្មាធិការគណបក្សក្រសួង/ស្ថាប័ន សរុបប្រមាណចំនួន ២,៦០៤ រូប។
 
វេទិកានេះរៀបចំឡើងដើម្បីចូលរួមស្តាប់នូវមតិយោបល់ ក្តីកង្វល់ និងចម្ងល់របស់យុវវជនគណបក្ស ចំពោះការដឹកនាំ និងថ្នាក់ដឹកនាំរបស់គណបក្សនិងរាជរដ្ឋាភិបាល ដើម្បីឈានបាននូវការពង្រឹងសតិអារម្មណ៍របស់យុវជនគណបក្ស ដែលជាខឿនសាមគ្គីជាតិដ៏រឹងមាំ ក្នុងការការពារ និងបន្តផ្សព្វផ្សាយជូនដល់ប្រជាជននៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសទាក់ទងនឹងការពារបូរណភាពទឹកដីពីការរំលោភឈ្លានពានដ៏ឃោឃៅពីសំណាក់ប្រទេសថៃ នាពេលកន្លងមកនេះ។

នៅក្នុងមតិបើកវេទិកាពិភាក្សា ឯកឧត្តមបណ្ឌិតប្រធាន បានជម្រាបជូនអង្គវេទិកាពីវឌ្ឍនភាព នៃកិច្ចខិតខំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបញ្ជាក់ពីគោលជំហរនៃការអនុវត្តក្រោយពេលឈប់បាញ់, ការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី​ តាមរយៈយន្តការការទូត​និងច្បាប់អន្តរជាតិ ជាពិសេសការប្រើប្រាស់យន្តការ UNCLOS និងលទ្ធផលក្រោយកិច្ចប្រជុំត្រីភាគីក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន។

ឯកឧត្តមបណ្ឌិតប្រធាន ក៏បានអំពាវនាវ និងបំផុសឱ្យយុវជននៃអង្គវេទិកានោះ ដែលជាអ្នកបន្ត និងជាកោសិការបស់ប្រទេសជាតិ សូមចូលរួមលើកជាមតិ, សំណួរ, សំណូមពរ និងក្តីចម្ងល់នានា ទាំងក្នុងក្របខ័ណ្ឌក្នុងប្រទេសនិងគណបក្ស ដោយប្រកាន់ខ្ជាប់នូវសីលធម៌ល្អ និងក្នុងស្មាតីភាពលើកកម្ពស់ភាពស្និទ្ធស្នាលនិងការផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តផ្ទាល់ក្នុងថ្នាក់មូលដ្ឋាន ដែលជាខឿនមហាគ្រួសារដ៏រឹងមាំនៃជាតិខ្មែរជាធ្លុងមួយ។

ជាមួយគ្នានេះដែរ តាមរយៈចំណាប់អារម្មណ៍របស់ ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ពីគោលនយោបាយ និងវឌ្ឍនភាពនៃការខិតខំរបស់ក្រសួងរ៉ែ និងថាមពល ជាពិសេសផលប៉ះពាល់នៃការឡើងថ្លៃប្រេងសាំងលើជីវភាពរស់នៅរបស់ប្រជាជន ក្នុងដំណាក់កាលនៃការឈ្លានពានរបស់ទាហានថៃ និងក្នុងបរិបទសកលោកសង្រ្គាមអាមេរិក-អ៊ីរ៉ុង។ ឯកឧត្តមក៏បានសំណូមពរដល់យុវជនគណបក្សគ្រប់រូបចូលរួមធ្វើការផ្សព្វផ្សាយ និងឆ្លើយតបជាមួយព័ត៌មានមិនពិត និងមានភាពបំភ្លៃឱ្យបាត់បង់ការទុកចិត្តរបស់ប្រជាជនចំពោះថ្នាក់ដឹកនាំគណបក្សនិងរាជរដ្ឋាភិបាល។

វេទិកានាពេលនោះបានប្រព្រឹត្តទៅយ៉ាងច្រើនកុះករពីសំណាក់យុវជនគណបក្សមកពីក្រសួង ស្ថាប័ន ដោយបានលើកជាមតិយោបល់ សំណួរ និងសំណូមពរ មានជាអាទិ៍៖ គោលនយោបាយ វឌ្ឍនភាព និងទិសដៅទាក់ទងវិស័យរ៉ែ និងថាមពលរបស់ក្រសួង, ការស្នើសុំការបកស្រាយបន្ថែមពីយន្តការការទូតក្នុងការដោះស្រាយជម្លោះជាមួយថៃ, គោលការណ៍សម្រាប់យុវជនគណបក្សក្នុងការចូលរួមជួយគណបក្សសម្រាប់ការបោះឆ្នោតខាងមុខ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ព្រមទាំងគណៈអធិបតី បានធ្វើការបកស្រាយបំភ្លឺយ៉ាងក្បោះក្បាយ និងបានសំណូមពរដល់បងប្អូនយុវជនទាំងអស់ កុំឲ្យចាញ់បោកការឃោសនា ឬឧបាយកលរបស់ពួកក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គម ជាមធ្យោបាយវាយប្រហារ អុជអាល ញុះញង់ និងមួលបង្កាច់មកលើរាជរដ្ឋាភិបាល និងគណបក្ស ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម។  

មុននឹងបញ្ចប់វេទិកាពិភាក្សា ឯកឧត្តមបណ្ឌិតប្រធាន ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដូចខាងក្រោម៖ 

ទី១. ស្នើសុំប្រធានយុវជនក្រសួង ស្ថាប័ន សហការជាមួយគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីរៀបចំនូវផែនការសកម្មភាពរួមសម្រាប់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

ទី២. ថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ស្ថាប័ននៅគ្រប់បណ្តាថ្នាក់ ត្រូវពង្រឹងរចនាសម្ព័ន្ធយុវជនគណបក្សនៅគ្រប់លំដាប់ថ្នាក់ និងធ្វើការបំពាក់បំប៉ននូវគោលជំហរ ទស្សនៈនយោបាយ សតិអារម្មណ៍ និងចាត់តាំង ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាបានប្រៀបខ្លាំង និងប្រៀបឈ្នះ របស់គណបក្សនៅគ្រប់កាលៈទេសៈនៃការបោះឆ្នោតទាំងអស់។

ទី៣. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជននិងមហាជន ឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការការពារបូរណភាពទឹកដី។

ទី៤. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ដើម្បីការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរឲ្យស្ថិតស្ថេរគង់វង្ស និងជំរុញការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ទី៥. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវចូលរួមក្នុងការបំផុសការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ការពហិការការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនថែមទៀត។

ទី៦. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវបន្តបំផុសស្មារតីយុវជន និងប្រជាជន ឱ្យបន្តគាំទ្រដល់រីរកងទ័ពជួរមុខ និងបន្តជួយដល់គ្រួសារពលី និងពិការដែលបង្កដោយសង្រ្គាមកន្លងមកនេះ។

ទី៧. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយសកម្មភាពឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងសមិទ្ធផលរបស់រដ្ឋាភិបាលឲ្យបានទូលំទូលាយតាមគ្រប់រូបភាព និងច្រើនភាសាតាមដែលអាចធ្វើទៅបាន។

ទី៨. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវរួបរួមគ្នា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់ អុជអាល លៀបព័ណ៍ និងមួលបង្កាច់មក លើគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឲ្យបានផុលផុសបានទាន់ពេលវេលា និងមុខស្រួចបន្ថែមទៀត។

ទី៩. ថ្នាក់ដឹកនាំយុជនគណបក្សក្រសួង ស្ថាប័នគ្រប់បណ្តាថ្នាក់ត្រូវក្តាប់ឲ្យបានពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ អាណត្តិទី៦ ដោយខិតខំត្រៀមលក្ខណៈសម្បត្តិសំដៅធានាឲ្យបាននូវជោគជ័យនៃការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខនេះប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសខិតខំអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់គណបក្ស លេខ១៤៣/០៤២៦ សសគក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្គាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ ៕


























Previous Post Next Post