ទស្សនៈយុវគំនិត៖ ការងារប្រកបដោយបរិយាប័ន្នគឺជាការមិនបោះបង់ភារកិច្ចតូចៗ ទោះគ្មានអ្នកមើលឃើញ ក៏នៅតែធ្វើឱ្យល្អ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទស្សនៈយុវគំនិត៖ ការងារប្រកបដោយបរិយាប័ន្នគឺជាការមិនបោះបង់ភារកិច្ចតូចៗ ទោះគ្មានអ្នកមើលឃើញ ក៏នៅតែធ្វើឱ្យល្អ


ក្នុងបរិបទសង្គមការងារបច្ចុប្បន្ន គុណភាពកសរងារនៃមនុស្សម្នាក់ មិនត្រឹមវាស់វែងតាមតួនាទី ឬការទទួលស្គាល់ពីអ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅលើវិន័យផ្ទាល់ខ្លួន និងភាពស្មោះត្រង់ក្នុងការងារតូចៗផងដែរ។ មនុស្សមួយចំនួនខិតខំធ្វើការនៅពេលមានអ្នកមើលឃើញ ប៉ុន្តែអាចធ្លាក់ចុះគុណភាពនៅពេលគិតថា “គ្មានអ្នកណាមើលឃើញ”។ ទោះយ៉ាងណា ការងារពិតប្រាកដ និងការរីកចម្រើនជាអាជីព មិនកើតចេញពីការបង្ហាញខ្លួនទេ ប៉ុន្តែកើតចេញពីការទទួលខុសត្រូវលើភារកិច្ចតូចៗគ្រប់ពេលវេលា។ ព្រះពុទ្ធសាសនាបានបង្រៀនយ៉ាងច្បាស់អំពីតម្លៃនៃការប្រព្រឹត្តល្អដោយស្មោះត្រង់ ទោះគ្មានអ្នកឃើញក៏ដោយដូវព្រះពុទ្ធពុទ្ធដីកាសម្តែងថា៖ “អត្តានំ ទមយន្តិ បណ្ឌិតា” “បណ្ឌិតទាំងឡាយ តែងហ្វឹកហាត់ខ្លួនឯង” ការអភិវឌ្ឍពិតប្រាកដ ចាប់ផ្តើមពីការគ្រប់គ្រងខ្លួនឯង និងការធ្វើអំពើល្អដោយស្មោះត្រង់ មិនពឹងផ្អែកលើការសរសើរពីអ្នកដទៃឡើយ គឺរស់នៅ ឬ ធ្វើការ តាមអត្តសញ្ញាណរបស់យើង ដើម្បីសម្រេចចក្ខុវិស័យថ្នាក់ដឹកនាំ និងវិស័យ។

ជាក់ស្តែង ក្នុងការងារប្រចាំថ្ងៃ មនុស្សម្នាក់អាចជួបភារកិច្ចតូចៗដូចជា ការរៀបចំឯកសារ ការសម្អាតកន្លែងធ្វើការ ការឆ្លើយអ៊ីមែល ឬការត្រួតពិនិត្យព័ត៌មានលម្អិត។ ភារកិច្ចទាំងនេះមើលទៅតូចៗ ប៉ុន្តែវាជាមូលដ្ឋាននៃប្រសិទ្ធភាពការងារទាំងមូល។ មនុស្សដែលមិនយកចិត្តទុកដាក់លើរឿងតូចៗ ទោះមានតួនាទីធំក៏ដោយ ក៏អាចនឹងបរាជ័យក្នុងការងារធំបានដែរ។ ផ្ទុយទៅវិញ មនុស្សដែលប្រកាន់ខ្ជាប់គុណភាពក្នុងរឿងតូចៗ ទោះគ្មានអ្នកមើលឃើញ ក៏អាចក្លាយជាមនុស្សដែលមានទំនុកចិត្ត និងគុណតម្លៃខ្ពស់ក្នុងអាជីព។ ក្នុងន័យនេះ “ការងារប្រកបដោយបរិយាប័ន្ន” មិនមែនសំដៅតែការចូលរួមរបស់មនុស្សគ្រប់ប្រភេទទេ ប៉ុន្តែសំដៅលើការចូលរួមដោយមានទំនួលខុសត្រូវ ស្មើភាព និងការគោរពគ្នាទៅវិញទៅមក។ វប្បធម៌ការងារដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់រូប មិនថាមានតួនាទីធំ ឬតូច ក៏អាចបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងមានគុណភាព។ ការងារប្រកបដោយបរិយាប័ន្ន គឺជាការរស់នៅដោយមានទំនួលខុសត្រូវ និងគុណធម៌ ទោះនៅក្នុងភារកិច្ចតូចបំផុតក៏ដោយ។ មនុស្សដែលមិនបោះបង់ការងារងាយៗ ទោះគ្មានអ្នកមើលឃើញ ក៏នៅតែធ្វើឱ្យល្អ គឺជាមនុស្សដែលកំពុងសាងអនាគតរបស់ខ្លួនដោយស្ថេរភាព ព្រោះនៅទីបំផុត ការងារមិនវាស់តាមអ្នកមើលឃើញទេ ប៉ុន្តែវាវាស់តាមគុណធម៌ និងភាពស្មោះត្រង់ដែលយើងដាក់ចូលក្នុងវា។

ដើម្បីកសាងវប្បធម៌ការងារប្រកបដោយបរិយាប័ន្ន និងសុទិដ្ឋិនិយម សង្គមគួរអនុវត្តយន្តការដូចខាងក្រោម៖
១. បណ្តុះវិន័យផ្ទាល់ខ្លួនក្នុងការងារ ដោយមនុស្សគ្រប់រូបគួរយល់ថា គុណភាពការងារចាប់ផ្តើមពីវិន័យផ្ទាល់ខ្លួន។ ការមកធ្វើការត្រឹមម៉ោង កំណត់ ការបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ និងការមិនធ្វើអ្វីដោយធ្វេសប្រហែស គឺជាមូលដ្ឋាននៃភាពជោគជ័យ។
២. លើកតម្កើងស្មារតី “ធ្វើល្អ ទោះគ្មានអ្នកមើលឃើញ” ដោយស្ថាប័នគួរលើកទឹកចិត្តបុគ្គលិក ដែលមានការទទួលខុសត្រូវ និងភាពស្មោះត្រង់ ទោះជាការងារតូចៗក៏ដោយ។ នេះជាការកសាងវប្បធម៌ការងារដែលផ្អែកលើគុណធម៌ មិនមែនផ្អែកលើការបង្ហាញខ្លួន។
៣. បង្កើតបរិយាកាសការងារស្មើភាព និងគោរពគ្នា ដោយការងារប្រកបដោយបរិយាប័ន្ន ត្រូវផ្តល់ឱកាសស្មើគ្នាដល់មនុស្សគ្រប់រូប ដោយមិនប្រកាន់ឋានៈ ភេទ ឬសាវតា។ ការគោរពគ្នា ជាគន្លឹះនៃសហការល្អ និងប្រសិទ្ធភាពការងារ។
៤. អភិវឌ្ឍស្មារតី “កែលម្អខ្លួនជានិច្ច” ដោយមនុស្សគួរមើលការងារជាដំណើរការអភិវឌ្ឍខ្លួន មិនមែនជាការធ្វើតែដើម្បីបញ្ចប់ភារកិច្ចទេ។ ការទទួលយកកំហុស និងកែលម្អខ្លួនជាប្រចាំ គឺជាគន្លឹះនៃភាពជោគជ័យយូរអង្វែង។
៥. អនុវត្តមេត្តាធម៌ក្នុងកន្លែងការងារ ដោយព្រះពុទ្ធបានបង្រៀនអំពីមេត្តាធម៌ ដែលមានន័យថា ការគិតល្អ និងការចង់ឱ្យអ្នកដទៃមានសុខ។ បរិយាកាសការងារដែលពោរពេញដោយមេត្តា នឹងបង្កើតការសហការល្អ និងកាត់បន្ថយជម្លោះ ៕
Previous Post Next Post