ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឌិត នីតា ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុដែលជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារនីមួយៗ។ 

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ បូរិន អនុរដ្ឋលេខាធិការក្រសួង ដ.ន.ស និងជាប្រធានសម្របសម្រួលគម្រោង LASED III និងក្រុមការងារ, ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងក្រុមការងារ, លោក ម៉ែន ភក្តី ប្រធានគណៈកម្មាធិការកណ្តាលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុសហគមន៍ លោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្តកំពង់ឆ្នាំង, លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក អាជ្ញាធរភូមិ ឃុំ និងសម្បទានិកផងដែរ។
 
ឆ្លៀតក្នុងឱកាសនេះដែរលោកជំទាវ និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍផ្សេងៗ ពិសេសការធ្វើកសិកម្ម​ ចិញ្ចឹមសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងទីតាំងគម្រោង ៕










Previous Post Next Post