ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុប្រធានអនុគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារបដិសណ្ឋារកិច្ច បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអនុគណៈកម្មការពិធីការ អំពីវឌ្ឍនភាព នៃការរៀបចំកិច្ចប្រជុំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (DGICM 29th) ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានការចូលរួម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ប្រធានអនុគណៈកម្មការពិធីការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា អនុប្រធានគណៈកម្មការពិធីការ ទទួលដឹកនាំក្រុមការងារ មន្ត្រី LO និងមធ្យោបាយធ្វើដំណើរ ព្រមទាំងសមាជិក សមាជិកា មួយចំនួន នៅបន្ទប់ប្រជុំ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕










