ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយ បទបញ្ជា ផែនការការពារ អង្គរសង្ក្រាន្ត!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី​ សៀ​ ទីន​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២៦ និងផ្សព្វផ្សាយ បទបញ្ជា ផែនការការពារ អង្គរសង្ក្រាន្ត!


សៀមរាប៖
នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ នៅអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សៀ​ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ ផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមេសា ទិសដៅការងារខែឧសភា ឆ្នាំ២០២៦ ផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងផ្សព្វផ្សាយបទបញ្ជា ផែនការការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ សង្រ្គោះបន្ទាន់ ក្នុងកម្មវិធី សៀមរាបសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ នាពេលខាងមុខ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានពាំនាំនូវប្រសាសន៍របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី សូមឲ្យមានសុខភាពល្អ ជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ លោកមេបញ្ជាការរង ទទួលជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕













Previous Post Next Post