កំពង់ស្ពឺ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសេចក្ដីសម្រេចតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិទាំង១៧ភូមិ ក្រោមអធិបតី ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង ដោយបានរៀបចំធ្វើឡើងនៅទីស្នាក់ការគណ:បក្សឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។មុននិងចាប់ផ្តើមនៃកម្មវិធី ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកថ្ពង បានអញ្ជើញដឹកនាំក្រុមការងារក្នុងអង្គពិធីទាំងមូល គោរពទង់ជាតិ គោរពទង់បក្ស និងជាពិសេសគោរពនូវវិញ្ញាណក្ខន្ធផងដែរ។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោក-លោកស្រី លោកប្រធាន-អនុប្រធាន សមាជិក សមាជិកា និងក្រុមការងារចុះមូលដ្ឋានភូមិទាំង ១៧ភូមិសរុប ១៧៤នាក់ (ក្នុងនោះមានស្ត្រី ៤០នាក់) ផងដែរ។ ហើយលោក ម៉េង ស្រ៊ុន ក៏បានឧបត្ថម្តដល់កម្លាំងប៉ុស្តិ៍ អាវុធហត្ថនិងប្រជាការពារ សរុប៧នាក់ជាថវិការចំនួន កាត់ហ្វុងអង្សរ និងទឹកសុទ្ធសម្រាប់ប្រើប្រាស់ក្នុងអង្គពិធីសរុបជាថវិការរួម ២១០,០០០៛ ថែមទៀតផង ៕


















