លោក​អ្នកឧកញ៉ា​ លាង​ ឃុន បានឧបត្ថម្ភ​ទឹកសុទ្ធ ទឹកក្រូច និង​ភេសជ្ជៈ​៥០០កេះ ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងឱកាស​អបអរសាទរពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក​អ្នកឧកញ៉ា​ លាង​ ឃុន បានឧបត្ថម្ភ​ទឹកសុទ្ធ ទឹកក្រូច និង​ភេសជ្ជៈ​៥០០កេះ ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងឱកាស​អបអរសាទរពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​


កំពង់ស្ពឺ៖
នាថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានចាត់ឲ្យក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺរៀបចំ​ទទួល​នូវសម្ភារៈ ដោយ​លោក​អ្នកឧកញ៉ា​ លាង​ ឃុន បានចាត់ក្រុមការងារជាតំណាងឲ្យនាំយកនូវទឹកសុទ្ធ​ ទឹកក្រូច និង​ភេសជ្ជៈ​ចំនួន ៥០០កេះ​​​ មកប្រគល់ជូនដល់បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ​ផងដែរ។

តាមរយៈ​ក្រុមការងារអាវុធហត្ថ​ ក៏បានពាំនាំនូវការថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​សំណាក់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ មេបញ្ជាការ​​​​ជូនចំពោះ​ លោក​អ្នកឧកញ៉ា​ លាង​ ឃុន ដែលចាត់ឲ្យក្រុមការងារយកទឹកសុទ្ធ​ ទឹកក្រូច និងភេសជ្ជៈ​មកប្រគល់ឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នាពេលនេះនិងកន្លងមកផងដែរ ជាពិសេស​ក៏បាន​ផ្តាំផ្ញើ​រ​ជូនពរ​ដល់​​​ លោក​អ្នកឧកញ៉ា​ លាង​ ឃុន​​ និងក្រុមគ្រួសារ រួមទាំងបុគ្គលិក​ទាំងអស់​ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍ ៕
Previous Post Next Post