លោក​ឧត្តម​សេនីយ៍​ត្រី​ ​ម៉េ​ង​​​ ​ស្រ៊ុន​​​​​ អញ្ជើញ​ជួបសំណេះសំណាល សួរ​សុខទុក្ខ​ ទទួល​ការជូនពរជ័យសិរីសួស្ដីមង្គលពី​នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុង​ឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក​ឧត្តម​សេនីយ៍​ត្រី​ ​ម៉េ​ង​​​ ​ស្រ៊ុន​​​​​ អញ្ជើញ​ជួបសំណេះសំណាល សួរ​សុខទុក្ខ​ ទទួល​ការជូនពរជ័យសិរីសួស្ដីមង្គលពី​នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុង​ឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ


កំពង់ស្ពឺ៖
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ លោក​ឧត្តម​សេនីយ៍​ត្រី​ ​ម៉េ​ង​​​ ​ស្រ៊ុន​​​​​ ​មេបញ្ជាការ​​ ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចូលជួបសំណេះសំណាល សួរ​សុខទុក្ខ​ និងជូនពរជ័យសិរីសួស្ដីមង្គល​ដល់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង​ភរិយា​​​​​​​ បុត្រា​ បុត្រី​ ក្រុមគ្រួសារ ក្នុង​ឱកាស​អបអរសាទរពិធីបុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ-មហា​សង្ក្រាន្ត ​(ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩​)​​​​ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខនេះ។ ដោយមានការចូលពីក្រុមការងារអាវុធក្នុងមន្ទីរភស្ថុភា, មន្ទីរស្រាវជ្រាវ ព័ត៌មាន និងសន្តិសុខ, មន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ, ស្នាក់ការ ៤០៣​​ និងក្រុមការងារកងរាជអាវុធហត្ថនារីចូលរួមផងដែរ។

ពិធីនេះជាឱកាសជួបជុំញាតិមិត្ត លេងល្បែងប្រជាប្រិយ និងផ្លាស់ប្តូរទម្លាប់ចាស់សៅហ្មង មកជាភាពសប្បាយរីករាយ និងសុភមង្គល។​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគឺជាពិធីបុណ្យដ៏ធំបំផុតដែលអបអរការចាប់ផ្តើមឆ្នាំថ្មី និងរដូវកាលទំនេរពីការងារកសិកម្ម។ អត្ថន័យសំខាន់គឺការលាឈប់ពីឆ្នាំចាស់ ទទួលសិរីសួស្តីឆ្នាំថ្មី ជួបជុំគ្រួសារ គោរពដឹងគុណបុព្វការីជន លាងសម្អាតឧបទ្រពចង្រៃ និងពង្រឹងសាមគ្គីភាពជាតិ។

ស្ថិតក្នុង​ពលនោះដែរ នាយទាហាន នាយទាហានរង​​ ដែល​បាន​ចូលរួម​ទាំងអស់​ បានសម្តែងការគួរសមសំណោះសំណាល សួរ​សុខទុក្ខ ប្រកបស្នាមញញឹម​និងបានជូននូវផ្លែឈើជាកន្ត្រកៗ ព្រមទាំងបានប្រសិទ្ធពរជ័យជូនដល់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ និង​ភរិយា​​​​​​​ បុត្រា​ បុត្រី​ ក្រុមគ្រួសារ​​​​ សូមអោយទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

នាពេលនោះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ ​ក៏បានសំណេះសំណាល​​ ទទួល​នូវការដូជាផ្លែឈើដែលបានរៀបចំជាកន្រ្តក់ៗ ព្រមទាំងបានថតរូបជាអនុស្សាវរីយ៍ ជាពិសេសក៏បានប្រសិទ្ធិ​ពរជ័យសេរីមង្គលដល់ នាយទាហាន​ នាយទាហានរង រួមនឹងក្រុមគ្រួសារទាំងអស់ សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​ សូមឱ្យឆ្នាំថ្មីនេះនាំមកនូវសំណាងល្អ និងភាពរីកចម្រើនជានិរន្តរ៍ ៕





















Previous Post Next Post