ភ្នំពេញ៖ កាលពីរសៀលថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក អមដំណើរដោយ ឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិច, ឯកឧត្តម កែវ វ៉ាន្នី អនុប្រធានតំបន់ឆ្នេរខាងលិច និងជាប្រធានរដ្ឋកាលីហ្វ័រញ៉ា, លោកជំទាវ វីរក្ស វិជ្ជនី អនុប្រធានតំបន់ឆ្នេរខាងលិច, ឯកឧត្តមបណ្ឌិត មិក សាផាណារេត ប្រធានរដ្ឋយូថា និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាតំបន់ឆ្នេរខាលិច នៅសហរដ្ឋអាមេរិក បានអញ្ជើញចុះសួរសុខទុក្ខ ឯកឧត្តម ជុំ ប៊ុនរ៉ុង អតីតឯកអគ្គរាជទូត ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិកកូ និងជាប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសហរដ្ឋអាមេរិក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ឯកឧត្តម ស សេរីវិចិត្រ និងប្រតិភូក្រុមការងារ សូមគោរពជូនពរ ឯកឧត្តម ជុំ ប៊ុនរ៉ុង ឆាប់ជាសះស្បើយពីជំងឺ មានសុខភាពល្អបរិបូរណ៍ឡើងវិញឆាប់ៗ ៕












