ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន បន្តពង្រឹងការងារចុះបញ្ជិកា និងការបង់ភាគទាន ដើម្បីការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន បន្តពង្រឹងការងារចុះបញ្ជិកា និងការបង់ភាគទាន ដើម្បីការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត


ភ្នំពេញ៖
នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំត្រីមាសទី១ និងបញ្ហាប្រឈម ព្រមទាំងដាក់ចេញទិសដៅអនុវត្តការងារបន្តរបស់នាយកដ្ឋានបញ្ជិកា និងភាគទាន នៃ ប.ស.ស. ដោយមានការចូលរួម ពីលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន សរុបប្រមាណជា ២០នាក់ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានជំរុញឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ត្រូវយកចិត្តទុកដាក់ និងត្រូវខិតខំពង្រឹងការងារបន្ថែមទៀតឱ្យកាន់តែហ្មត់ចត់ លើការចុះបញ្ជិកា សហគ្រាស ក្រុមហ៊ុនរោងចក្រ ការបង់ភាគទាន ការកំណត់អត្តសញ្ញាណបងប្អូនកម្មករនិយោជិត ដើម្បីកុំឱ្យបាត់បង់ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ជាពិសេសត្រូវពន្យល់ឱ្យបានច្បាស់លាស់អំពីនីតិវិធី និងកាតព្វកិច្ចផ្សេងៗ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលនេះជាកត្តាចម្បងក្នុងការធានាបាននូវតម្លាភាព ប្រសិទ្ធភាពការងារ និងការជឿទុកចិត្តកាន់តែខ្លាំងពីសំណាក់សមាជិក ប.ស.ស.។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានបញ្ជិកា និងភាគទាន ដែលកន្លងមកបានអនុវត្តការងារទៅដោយរលូន និងសូមរក្សាជំហរនេះ ដើម្បីបន្ដចូលរួមសកម្មភាពការងារជាមួយអង្គភាពឱ្យកាន់តែរីកចម្រើនទទួលបានលទ្ធផលល្អគួរជាទីមោទនៈបន្ថែមទៀត ៕












Previous Post Next Post