លោកវរសេនីយ៍ឯក​ ភូ​ឌី​ សា​ឌី​ន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​និងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ ផ្សព្វផ្សាយណែនាំបន្ថែម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកវរសេនីយ៍ឯក​ ភូ​ឌី​ សា​ឌី​ន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​និងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ ផ្សព្វផ្សាយណែនាំបន្ថែម


កំពង់ស្ពឺ៖
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភូ​ឌី​ សា​ឌី​ន មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ និងនាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េ​ង​ ស្រ៊ុន​​​ មេបញ្ជាការ ដោយកោតសរសើរលើការងារអនុវត្តពេលកន្លងមកជាចំនុចខ្លាំង ដែលយើងសម្រេចបាន ព្រមទាំងពង្រឹងបន្ថែមមានដូចជា៖កម្លាំងទាំងអស់ត្រៀមនៅនឹងកន្លែង ២៤ម៉ោង លើ ២៤ម៉ោង (រងចាំបទបញ្ជាថ្នាក់លើ), អនាម័យ​កន្លែរស់នៅ និងសម្អាតជាប្រចាំក្នុងបរិវេណបន្ទាយ (អង្គភាព) និងបានសង្កត់ធ្ងន់លើអ្នកយាមនៅប៉ុស្ត៍មុខ និងវេនប្រចាំបញ្ជា ប្រចាំការមណ្ឌលប្រតិបត្តិការ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះ សាច់ញ្ញាតជនសង្ស័យដែលចូលជួបជាមួយជនសង្ស័យ ត្រូវពិត្យឲ្យបានច្បាស់ កំណត់ចំនួនអ្នកចូលឲ្យបានត្រឹមត្រូវយកឈ្មោះអ្នកចូល ថតរូប ពិនិត្យសម្ភារៈដែលយកទៅឲ្យជនសង្ស័យឲ្យបានច្បាស់លាស់មុន នឹងឲ្យចូល ហើយអ្នកយាមត្រូវឧស្សាហ៍ដើរទៅពិនិត្យមើលនៅកន្លែងឃុំឃាំងជាច្រចាំ និងកម្លាំងត្រូវផ្តោតលើវិន័យ អនុវត្តការងារតាមឋានុក្រម ពេលអវត្តមានត្រូវមានច្បាប់ឲ្យបានត្រឹមត្រូវ ៕

















Previous Post Next Post