ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣ រួមមាន៖ ១. ការប្រមូលធាតុចូលបន្ថែមពីសមាជិក សមាជិកានៃក្រុមការងារ ស.ផ.ក ទៅលើសេចក្ដីព្រាងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ, ២. ការកំណត់ផែនការយុទ្ធសាស្ត្រដើម្បីដាក់បញ្ចូលគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រនេះ ឱ្យអនុវត្តនៅទូទាំងប្រទេសកម្ពុជា និង ៣. ការជ្រើសរើសទីតាំងអនុវត្តសាកល្បងលើការកំណត់តំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រគោលដៅ ដើម្បីត្រៀមអនុវត្តសាកល្បង បន្ទាប់ពីទទួលបានធាតុចូលគ្រប់គ្រាន់ពីគ្រប់ភាគីពាក់ព័ន្ធ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃការអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាពជាងមុន នៅក្នុងខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ដោយក្នុងនោះមានម្ចាស់រថយន្តចំនួន ១៧គ្រឿង បានស្ម័គ្រចិត្តផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញ មកជារថយន្តប្រភេទដឹកអ្នកដំណើរឱ្យមានកៅអីអង្គុយសមរម្យ និងផាសុខភាព នឹងបន្តធ្វើការកែជាបន្តបន្ទាប់ទៀតជូនដល់សមាជិក សមាជិកានៃអង្គប្រជុំផងដែរ។

បន្ទាប់មកអង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុលទៅលើរបៀបវារៈទាំងបីខាងលើ ដោយក្នុងនោះសមាជិក សមាជិកានៃអង្គប្រជុំ បានផ្ដល់ធាតុចូល និងមតិយោបល់ល្អៗជាច្រើន ដើម្បីធ្វើឱ្យសេចក្ដីព្រាងគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ និងផែនការយុទ្ធសាស្ត្រ ព្រមទាំងការជ្រើសរើសទីតាំងអនុវត្តសាកល្បងនេះ មានប្រសិទ្ធភាពក្នុងការអនុវត្តនាពេលខាងមុខ។

ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំទាំងអស់ដែលបានផ្តល់មតិយោបល់យ៉ាងសកម្ម និងបានជំរុញឱ្យក្រុមការងារបន្តកិច្ចសហការនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារ ស.ផ.ក សរុបប្រមាណជាង ២០នាក់ ៕


















Previous Post Next Post