អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម Instagram ឈ្មោះ Dixie Dragon បង្កការភាន់ច្រឡំខ្លឹមសារ, ទីតាំងមាតិកាទាំងនោះ ពុំមែននៅកម្ពុជាឡើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មាតិកាផ្សព្វផ្សាយលើបណ្តាញសង្គម Instagram ឈ្មោះ Dixie Dragon បង្កការភាន់ច្រឡំខ្លឹមសារ, ទីតាំងមាតិកាទាំងនោះ ពុំមែននៅកម្ពុជាឡើយ


ភ្នំពេញ៖
អ្នកនាំពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនសាធារណជន បានជ្រាបថា៖ ចំពោះករណីផ្សាយដោយគណនី Instagram ឈ្មោះ Dixie Dragon ក្រសួងព័ត៌មានបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានដាក់វិធានការសមស្របជាបន្តបន្ទាប់។ ដោយសារម្ចាស់គណនី នៅក្រៅប្រទេស ហើយប្រើបណ្តាញ Instagram ដែលជា platform របស់ក្រុមហ៊ុនឯកជន ក្រសួងបានប្រមូលព័ត៌មាន ដែលធ្វើឱ្យមានការយល់ច្រឡំមកលើកម្ពុជា ដើម្បីរៀបចំរបាយការណ៍ ដោយសហការជាមួយក្រសួងប្រៃសណីយ៍ បន្ថែម ក្នុងការទាក់ទងធ្វើការជាមួយក្រុមហ៊ុននេះ។ ក្រសួងនិងស្នើដល់ក្រុមហ៊ុនឱ្យមានវិធានការសមស្រប ចំពោះខ្លឹមសារនិងមាតិកា ដែលមានលក្ខណៈយល់ច្រឡំមកលើកម្ពុជា។ 

តាមប្រសាសន៍របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា មាតិកាដែលត្រូវបានម្ចាស់គណនីបង្ហោះនោះ ហាក់ បើតាមការពិនិត្យ បង្ហាញថាត្រូវបានថតនៅប្រទេសជិតខាង (ដែលអាចប្រទេសវៀតណាមឯណោះទេ) គឺពុំមែននៅកម្ពុជាឡើយ។ 

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ គឺមានភស្តុតាងមួយចំនួនទៀត ដែលគេអាចទាញការសន្និដ្ឋានបានថាមិនមែននៅកម្ពុជា គឺដោយសារការសរសេរអក្សរលើស្លាកសញ្ញា ទាំងក្រៅ ឬក្នុងហាង ឬភាសាដែលអ្នកលក់ក្នុងហាង និងនៅស្ថានីយប្រេង បានប្រើគឺជាភាសាផ្សេង មិនមែនភាសាខ្មែរ (អាចជាភាសាវៀតណាម) និងមានភស្តុតាងមួយចំនួនទៀត ដែលគេអាចពិនិត្យតាមរយៈខ្លឹមសារក្នុងវីដេអូពាក់ព័ន្ធ ដើម្បីបញ្ជាក់ថាសាច់រឿង និងវីដេអូទាំងនោះពុំមែននៅកម្ពុជាទេ។ 

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា វិធានការភា្លម ដែលក្រសួងបានដាក់ចេញ គឺបានព្យាយាមទាក់ទងទៅម្ចាស់គណនីផ្ទាល់ ដើម្បីស្នើកុំឱ្យផ្សាយមាតិកា ដែលបង្កការយល់ច្រឡំនេះតទៅទៀត ដោយបញ្ជាក់ប្រាប់ម្ចាស់គណនីថា ទីតាំង និងមនុស្ស (អ្នកលក់ ឬអ្នកមានវត្តមានក្នុងវីដេអូ មិនមែននៅកម្ពុជា និងមិនមែនជាខ្មែរទេ) និងសូមស្នើឱ្យគាត់ដកមាតិកាដែលអាចបង្កការយល់ច្រឡំទាំងនោះ ចេញ ដើម្បីកុំឱ្យមានការយល់ច្រឡំ តទៅទៀត។ ម៉្យាងទៀត មាតិកាដែលគាត់បានផ្សាយ ទទួលរងការរិះគន់ ដោយ comment តបក្នុងផុសពាក់ព័ន្ធទាំងនោះថា «គាត់ (ម្ចាស់គណនី) មិនគួរធ្វើដូច្នេះទេ ព្រោះវាធ្វើឱ្យមានការយល់ច្រឡំលើកម្ពុជា» ខណៈអ្នកប្រើប្រាស់ Instagram ផ្សេងទៀតបាន comment បញ្ជាក់ថាក្នុងវីដេអូទាំងនោះថា គឺនៅប្រទេសវៀតណាមទេ មិនមែនកម្ពុជាឡើយ។
ក្រសួងព័ត៌មានបាន និងកំពុងដាក់ចេញវិធានការ ដូចជម្រាបជូនខាងលើ ហើយបន្តតាមដានបន្ថែមទៀត។ 

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាកុំយល់ច្រឡំ និងកុំចែកចាយមាតិកា ដែលមានបញ្ហាទាំងនោះ។ សូមចូលរួម ចូលទៅ comment ក្នុងផុសដែលអាចបង្កការយល់ច្រឡំ ដោយប្រាប់ថា «ពុំមែនខ្មែរទេ និងពុំមែននៅប្រទេសកម្ពុជាទេ» ៕
Previous Post Next Post