ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកសម្ភារៈ និងស្បៀងអាហាររបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត នាំយកសម្ភារៈ និងស្បៀងអាហាររបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ


បន្ទាយមានជ័យ៖
នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូអញ្ជើញប្រគល់សម្ភារៈ និងស្បៀងរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន អង្ករ ៨.៩តោន, ត្រីខកំប៉ុង ១៩១កេស, សៀងផ្អែម ១៣៤កេស, មីខ្លាឃ្មុំ ៧៦១កេស, មីចម្រុះកញ្ចប់ ៤៧៦កេស, មីកំប៉ុងចម្រុះ ៨០កេស, បាយតេជោរាយស៍ ៣៣កេស, នំសាគូរ៉ា៖ ១៥កេស, និងទឹកសុទ្ធ ៣២០កេស ជូនដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ  ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ។
 
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានពាំនាំប្រសាសន៍សួរសុខទុក្ខដ៏មានតម្លៃពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់កម្លាំងជួរមុខទិសបន្ទាយមានជ័យ។ 

ឯកឧត្តមបណ្ឌិត បានធ្វើការកោតសរសើរនិងអរគុណចំពោះវិរៈភាពអង់អាចក្លាហានរបស់វីរៈកងទ័ព និងនគរបាលការពារព្រំដែនដែលលះបង់អាយុជីវិតការពារបូរណភាពទឹកដី និងសុខសុវត្ថភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ចំពោះការឈ្លានពានពីសំណាក់យោធាថៃដោយខុសច្បាប់លើអធិបតេយ្យភាពរបស់កម្ពុជា នេះក៏បានបង្ហាញយ៉ាងច្បាស់នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសវីរៈកងទ័ពជួរមុខ ដែលបានបំពេញភារកិច្ចការពារជាតិយ៉ាងមុតមាំ ធ្វើឱ្យសត្រូវមានការភ័យខ្លាច។ ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើសមត្ថភាព បទពិសោធន៍ និងឆន្ទៈស្នេហាជាតិដ៏មោះមុតរបស់វីរៈកងទ័ពកម្ពុជា។ 

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ព្រមទាំងបានចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារៈ និងថវិកាជាច្រើន ដើម្បីជួយគាំទ្រវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនពីសង្គ្រាម។ 

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងមិនរត់ចោលប្រទេស វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកណាម្នាក់ចោលឡើយពោលគឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ និងតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការរស់នៅ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ៕












Previous Post Next Post