កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនិងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែមីនា និងទិសដៅការងារខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត តំណាង ឯកឧត្តម ហ៊ុន ម៉ានី សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ៣៥០នាក់ នៅសាលប្រជុំធំនៃមន្ទីរគណបក្សខេត្តកំពង់ស្ពឺ ៕

















