ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត នៅទីស្នាក់ការគណបក្សឃុំបាយដំរាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត នៅទីស្នាក់ការគណបក្សឃុំបាយដំរាំ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦ ត្រូវនឹងថ្ងៃសៅរ៍ ១០ កើត ខែចែត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅរបស់គណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដែលបានរៀបចំឡើងនៅទីស្នាក់ការគណបក្សឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានក្រុមការងារចុះជួយឃុំ ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ១២៨នាក់ បង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារគណបក្សនៅមូលដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ បានធ្វើការបង្ហាញអំពីសភាពការណ៍ទូទៅ និងសមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២៥ ព្រមទាំងបានដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើការពង្រឹងមូលដ្ឋាន ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការកសាងសាមគ្គីភាពផ្ទៃក្នុង និងការចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរឹងមាំ។

អង្គប្រជុំក៏បានផ្តល់ឱកាសឱ្យសមាជិក សមាជិកាបានចូលរួមបញ្ចេញមតិយោបល់ ផ្លាស់ប្តូរបទពិសោធន៍ និងលើកឡើងនូវបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីរួមគ្នារកដំណោះស្រាយឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីបញ្ចប់កម្មវិធី ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខមន្រ្តីមូលដ្ឋាន ដែលកំពុងមានជំងឺ និងបានផ្តល់ថវិកាជួយសម្រាលការលំបាក ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌ចំពោះមន្រ្តីមូលដ្ឋាន។ សរុបថវិកាចំណាយរួមក្នុងកម្មវិធី មានចំនួន ៦,១៧០,០០០រៀល និង ៣,៥០០ដុល្លារ សម្រាប់ការរៀបចំកម្មវិធី ការឧបត្ថម្ភ និងសកម្មភាពសង្គមនានា។

ឯកឧត្ដមបណ្ឌិត ណុប នរិន្ទ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម និងបានរួមចំណែកធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ ក្នុងបរិយាកាសសាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវខ្ពស់ ៕









Previous Post Next Post