មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២.០០០ម៉ែត្រ ស្ថិតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២.០០០ម៉ែត្រ ស្ថិតនៅឃុំសំរោងលើ ស្រុកបន្ទាយមាស


កំពត៖
បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះពិនិត្យការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២.០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូគ្រប់ប្រភេទចំនួន ៧កន្លែង ស្ថិតនៅភូមិត្រាំសសរ និងភូមិបរិវាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត (គម្រោងលេខ DRR-NC-2024-No.053)។ 

ក្នុងពេលចុះពិនិត្យជាក់ស្តែង ឯកឧត្តមបណ្ឌិត បានជួបជាមួយលោក ហ៊ុន ម៉ាន់ មេឃុំសំរោងលើ, ជំទប់ និងស្មៀនឃុំ ព្រមទាំងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវកំពុងសាងសង់នេះ ដើម្បីស្តាប់មតិយោបល់ពួកគាត់ ហើយពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តល់ផ្លូវកៅស៊ូមួយខ្សែប្រវែង ២គីឡូម៉ែត្រ ដ៏មានសារ:សំខាន់នេះ។
 
អាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវនេះ បានសន្យាថា នឹងខិតខំសហការអោយបានល្អជាមួយក្រុមហ៊ុនទទួលសាងសង់ ក្នុងការដោះស្រាយផលប៉ះពាល់ និងសន្យាថា មិនបង្កជាឧបសគ្គដល់ផែនការសាងសង់ផ្លូវនេះឡើយ។
 
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋ ដែលបានយោគយល់ ចំពោះផលប៉ះពាល់ខ្លះៗដូចជាការហុយធូលី និងរអិលជាយថាហេតុ ពេលក្រុមហ៊ុនស្រោចទឹកលើផ្លូវការពារកុំអោយហុយជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ក៏បានណែនាំអោយក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់លើគុណភាព និងពន្លឿនការសាងសង់អោយបានលឿនតាមដែលអាចធ្វើទៅបាន។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនសាងសង់ ដែលបានជួយបំពាក់អំពូលភ្លើងសូឡានៅតាមលូ និងស្ពាន និងបានជួយបន្ថែមបង្គោលសុវត្ថិភាពចរាចរណ៍ និងចំណាំងផ្លាតត្រង់ផ្លូវកោង ដើម្បីធានានូវសុវត្ថិភាពបើកបរ និងចូលរួមកាត់បន្ថយអត្រាមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ៕






















Previous Post Next Post