កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបាន០១នាក់បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន​ ក្នុងភូមិសាស្ត្រ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ!!!


កំពង់ស្ពឺ៖
ដោយ​អនុវត្ត​តាមបទបញ្ជាយ៉ាងមុឺងម៉ាត់​របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​ឯកឧត្តម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​​​ នៅវេលាម៉ោង១១:៥៧នាទីយប់ កាលពីថ្ងៃទី១៦​ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានចេញល្បាតតាមបណ្តាយផ្លូវជាតិលេខ៤ រហូតដល់តូបលក់ដូរមួយកន្លែង ស្ថិតនៅភូមិវល្លិ៍ស ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាបជាក់ស្តែងនូវករណីគ្រឿងញៀនចំនួន១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់​ ជាប់​ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យមាន៖ឈ្មោះ ខាន់ សៅនី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅបច្ចុប្បន្នភូមិចំការរដ្ឋ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ចាប់យកវត្ថុតាងបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ (ទម្ងន់០.១៣ក្រាម), ម៉ូតូចំនួន១គ្រឿង, ដែកកេះចំនួន ០១និងកូនកាបូបចំនួន០១។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវ​ និងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅ​សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី ៕








Previous Post Next Post