កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ដ៉ូវ ដូលី មេបញ្ជាការរង បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំដល់នាយ ទាហាន នាយទាហានរង មានដូចជា៖ ហាមនាយទាហាន នាយទាហានរង ទាំងអស់ប្រើប្រាស់បណ្តាញសង្គមមិនសមរម្យ និងខុសបទបញ្ជា, ពង្រឹងសាមគ្គីភាពផ្ទៃក្នុង, ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ, ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ, គោរពតួនាទីភារកិច្ចក្នុងអង្គភាព, ផ្សព្វផ្សាយលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត, ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងបានផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

Tags:
ព័ត៌មានជាតិ