កងរាជអាវុធហត្ថខេត្តសៀមរាប បង្រ្កាបបាន ពាក់ព័ន្ធករណីក្មេងទំនើង និងមានសារធាតុញៀន ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើពូថៅកាប់ទៅលើជនរងគ្រោះ)!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កងរាជអាវុធហត្ថខេត្តសៀមរាប បង្រ្កាបបាន ពាក់ព័ន្ធករណីក្មេងទំនើង និងមានសារធាតុញៀន ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើពូថៅកាប់ទៅលើជនរងគ្រោះ)!


សៀមរាប៖
កាលពីវេលាម៉ោង ១៩ និង៥០នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីហិង្សា កើតឡើងនៅចំណុចក្រោយផ្សារលើធំថ្មី ស្ថិតភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ បង្កឡើងដោយជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឱម សុវឌ្ឍនា ភេទប្រុស អាយុ ៣៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះជាអ្នកដឹកម្ហូបអាហារ តែមិនបណ្ដាយឱ្យមានគ្រោះថ្នាក់ទេ។ ភ្លាមៗ ផងដែរ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។ 


បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប សហការជាមួយកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនមនុស្ស០៣នាក់ ក្នុងនោះមាន ០២នាក់ មានសភាពស្រវឹងស្រាខ្លាំងដែលស្គាល់ជនបង្កខាងលើបានមករារាំងសមត្ថកិច្ចមិនឱ្យឃាត់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកការិយាល័យទាំង០២ ដើម្បីសាកសួរ។ ព្រមទាំងដកហូតវត្ថុតាង នៅកន្លែងកើតហេតុ មានពូថៅ ០១ដើម បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដន៍តាមនីតិវិធី។ ជនសង្ស័យឈ្មោះ ឱម សុវឌ្ឍនា ត្រូវបានធ្វើតេស្តទឹកមូត្រ រកឃើញមានសារធាតុញៀន។


ក្រោមពីមានការសាកសួរនិងចុះទៅបំភ្លឺ ការរិយាល័យព្រហ្មទណ្ឌ បានកំណត់ឈ្មោះ ឱមសុវឌ្ឍនា ជាជនដៃដល់ត្រូវបានកសាងសំណុំបញ្ជូនចំពោះទៅសាលាដំបូងខេត្ត ចំណែក០២នាក់ ទៀតក្រោយពីសួរនាំមិនជាប់ពាក់ព័ន្ធករណីខាងលើបានធ្វើកិច្ចសន្យា និងអប់រំអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ៕ 







Previous Post Next Post