កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថ មានការចូលរួមយ៉ាងសកម្មពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងអាជ្ងាធរមូលដ្ឋានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសាររបស់វីរៈកងទ័ពឈរជើងសមរភូមិជួរមុខលោកអនុសេនីយ៍ត្រី រស់ សុផល កងទ័ពការពារអាកាស វីរៈកងទ័ពឈរជើងសមរភូមិជួរមុខទិសភ្នំទ្រព្យ ខេត្តព្រះវិហារ ស្ថិតក្នុងភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ក្នុងពេលសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ជូនចំពោះក្រុមគ្រួសាររបស់លោកអនុសេនីយ៍ត្រី រស់ សុផល និងបានឧបត្ថម្ភជាថវិការចំនួន ២០០,០០០៛ និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនទៀតរួមមាន៖ អង្ករ ៣បាវ, មី ៣កេះ, ទឹកសុទ្ធ ៣កេះ, ទឹកផ្លែឈើ ៣កេះ, ទឹកត្រី ៣យួរ, ទឹកស៉ីអ៉ីវ ៣យួរ និងត្រីខ ៣យួរបន្ថែមទៀត ៕








