អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីពិនិត្យវឌ្ឍនភាព និងសក្កានុពលអភិវឌ្ឍន៍ខេត្ត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដើម្បីពិនិត្យវឌ្ឍនភាព និងសក្កានុពលអភិវឌ្ឍន៍ខេត្ត


កំពង់ស្ពឺ៖
នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានទទួលជួបគណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញបេសកកម្មការងារ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញវិស័យពាក់ព័ន្ធ ដែលរៀបចំឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អគាររដ្ឋបាលខេត្ត។
‎ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាព និងសក្កានុពលដ៏សម្បូរបែបរបស់ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នកំពុងប្រែក្លាយខ្លួនជាប៉ូលសេដ្ឋកិច្ច និងឧស្សាហកម្មដ៏សំខាន់នៃការកើនឡើងនូវចំនួនរោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ។
‎ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់យ៉ាងច្បាស់នូវវឌ្ឍនភាពលើវិស័យអាទិភាពចំនួន៤ ដែលជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ ព្រឹទ្ធសភា រួមមាន៖ វិស័យសុខាភិបាល, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវិស័យកិច្ចការនារី។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ ក្នុងស្មារតីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
‎លោកជំទាវប្រធានប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធផលគួរឱ្យមោទនៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានមុខមាត់ថ្មី និងសក្តានុពលសេដ្ឋកិច្ចកាន់តែរឹងមាំផងដែរ ៕



















Previous Post Next Post