ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត


កំពត៖
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពត ដោយមានអ្នកចូលរួមប្រមាណជាង ១៨០នាក់។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងសកម្ម ស្របតាមក្របខណ្ឌគោលនយោបាយជាតិឆ្នាំ២០២៤-២០៣៥។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិករតែមួយគត់ដែលផ្តល់សេវាគ្របដណ្តប់លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដើម្បីការពារសមាជិក ប.ស.ស. ពីការបាត់បង់ចំណូលភ្លាមៗ ក្នុងករណីឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ ពិការភាព ឬចូលនិវត្តន៍។

ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងដល់មន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ក្នុងខេត្តកំពត អំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលចំណេះដឹងទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងអង្គភាពរបស់ខ្លួនឱ្យបានទូលំទូលាយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ការយល់ដឹងពីរបបសន្តិសុខសង្គម មិនត្រឹមតែជាកាតព្វកិច្ចនោះទេ ប៉ុន្តែគឺជាការការពារសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីគ្រប់រូប។ 

ឯកឧត្តមអភិបាលរងខេត្តកំពត បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញ ប.ស.ស. ដើម្បីយល់ច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍នានា ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានជ្រួតជ្រាប និងប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ ៕





















Previous Post Next Post