កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពឧបាសិកា ម៉ាង ខុំ រស់នៅភូមិពីងពង់ ក្នុងជន្មាយុ ៦២ឆ្នាំ និងលោកស្រី ឡូ សល់ ក្នុងជន្មាយុ ៥៣ឆ្នាំ រស់នៅភូមិជំទប់មាន់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដែលបានទទួលមរណៈភាពកាលពីទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយរោគាពាធ។
ក្នុងឱកាសដ៏សោកស្តាយនេះ ឯកឧត្តមបានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ ចូលរួមរំលែកទុក្ខ និងផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារសព ដោយសូមឲ្យក្រុមគ្រួសារ មានសេចក្តីអត់ធ្មត់ កម្លាំងចិត្ត និងភាពក្លាហាន ក្នុងការជម្នះទុក្ខព្រួយដ៏ធ្ងន់ធ្ងរនេះ។ ដូចព្រះពុទ្ធវចនៈមានថា អនិច្ចា វត សង្ខរា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសមោ សុខោ» សង្ខារធម៌ទាំងឡាយ មិនទៀងមែនពិត មានកិរិយាកើតឡើងនឹងវិនាសទៅវិញជាធម្មតា រមែងកើតឡើងហើយរលត់ទៅវិញលុះតែរលត់នូវសង្ខារទាំងឡាយនោះហើយ ទើបបាននូវសេចក្ដីសុខ គ្រប់យ៉ាង។ ក្នុងស្មារតីនេះ ការបាត់បង់ជីវិតគឺជាសច្ចធម្មនៃសង្ចារ ដែលមនុស្សគ្រប់រូបមិនអាចគេចផុតបាន។
ឯកឧត្តម ឈួរ សុបញ្ញា បាននាំយកសាររំលែកមរណៈទុក្ខ និងថវិកាចូលរួមជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសកុសល បួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ឧបាសិកា ម៉ាង ខុំ បានទៅកាន់សុគតិភព និងកើតនៅសុខសាន្តក្នុងបរលោក ជានិច្ចនិរន្តរ៍ ៕










