ភ្នំពេញ៖ នៅថ្ងៃទី០៥-០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចាត់ឲ្យលោកវរសេនីយ៏ឯក ឡេង គឹមឈាន ជាតំណាងអញ្ជើញអមដំណើរ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឲ្យ ឯកឧត្តមបណ្ឌិត ជៀម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចូលរួមក្នុងពិធីបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាម ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម នៅខេត្តវិញឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។
ក្នុងដំណើរបំពេញទស្សនកិច្ច និងជូនពរភាគីវៀតណាម ក្នុងឱកាសចូលឆ្នាំប្រពៃណីវៀតណាម នៅខេត្តវិញឡុង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនេះដែរ មានការចូលរួមអមតំណើរដោយតំណាងកងកម្លាំងទាំង៣អង្គភាព មន្ទីរ ព្រមទាំងមន្រ្តីចំណុះរដ្ឋបាលសាលាខេត្តកំពង់ស្ពឺផងដែរ។
សម្រាប់អង្គភាពកងរាជអាវុធហត្ថបានប្រគល់ជូននូវកាដូ ជូនអង្គភាពដូចខាងក្រោម៖ ស្នងការប៉ូលីសខេត្តវិញឡុង ជាកាដូ ១កន្រ្ទក និងបញ្ជាការដ្ឋានយោធាខេត្តវិញឡុង ជាកាដូ ១កន្រ្តក ៕







