លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជា​ការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ មកពីក្រុងឧដុង្គម៉ែជ័យនិងមកពីស្រុកគងពិសី...
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភ​គាំទ្រ​ដល់​បញ្ជា​ការដ្ឋានកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ មកពីក្រុងឧដុង្គម៉ែជ័យនិងមកពីស្រុកគងពិសី...


កំពង់ស្ពឺ​៖
​​នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយសប្បុរសជនដែលបន្តឧបត្ថម្ភ​គាំទ្រ​ដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មកពីក្រុងឧដុង្គម៉ែជ័យ​ តាមរយៈ​​​ លោក​វរសេនីយ៍​ត្រី​ សេង​ រ៉ាម៉ូវ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ និងមកពីស្រុកគងពិសី​​ តាម​រយះ​លោក​ វរសេនីយ៍ត្រី​ ទុំ​ សារិទ្ធ មេបញ្ជាការ​ មូលដ្ឋាន​កងរាជ​អាវុធហត្ថស្រុកគងពិសី ដោយបាននាយកថវិកានិងគ្រឿងឧបភោគបរិភោគ ប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីប្រើប្រាស់ជា​ប្រយោជន៍​ជាក់ស្តែងក្នុងអង្គភាព​ ជាពិសេសបានបន្តនាំយកទៅចែកជូនដល់វីរកងទ័ព ជនភៀសសឹក និងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងជួបការលំបាក​​ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។រួមមាន​៖​​ថវិកាចំនួន​​​​​​ ២៩៨ដុល្លារ​​ ព្រមទាំង​គ្រឿង​ឧបភោគបរិភោគមាន (អង្ករ ៦២បេ, ពង់មាន់ ១.០០០គ្រាប់, មី ៤០កេស, ទឹកបរិសុទ្ធ ៧០កេស, ទឹកសុទ្ធយួរ ១៣០យួរ​​​​ និងទឹកត្រី ៥យួរ ព្រមទាំង​សម្ភារៈ​ផ្សេងៗមួយចំនួនទៀតផងដែរ។

ជាចុងក្រោយ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​​​ ស្រ៊ុន​​ មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ បងប្អូន​សប្បុរសជន​ទាំងអស់ដែលបានចំណាយថវិការផ្ទាល់ខ្លួន​​​​​​ ក្នុងការចូលរួមចំណែកឧបត្ថម្ភ​តាមរយៈ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដើម្បី​ផ្តល់​បន្តទៅឧបត្ថម្ភ​ជូនវីរះកងទ័ពជួរមុខ​និង​ជនភៀសសឹក​ និងជូនពរជ័យសេរីមង្គលសូមឲ្យ​បងប្អូន​សប្បុរសជន​ទាំងអស់​​ អោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


















Previous Post Next Post