លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បាន​ចាត់​លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ជាតំណាង ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការរង យោធភូមិភាគទី៣
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ បាន​ចាត់​លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ជាតំណាង ដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការរង យោធភូមិភាគទី៣


កំពង់ស្ពឺ៖
ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ ឯកឧត្តម​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ និង​មាន​ការណែនាំ​ដោយ​ផ្ទាល់​សំណាក់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​​​ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នាវេលាម៉ោង ៨:០០នាទីព្រឹក​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​​បាន​ចាត់​លោកវរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង ជាតំណាង បានអញ្ជើញដឹកនាំប្រតិភូ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង ទីប្រឹក្សាក្រសួងការពារជាតិ និងជាអតីតមេបញ្ជាការរង យោធភូមិភាគទី៣ នៅគេហដ្ឋាននៃសពដែលកំពុងធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

មរណភាពរបស់​ ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង​​ គឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅ ដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវ​ វីរៈ​ជន​ស្នេហាជាតិ ដែលបានរួមចំណែកលើកិច្ចការងារការពារជាតិ នាពេលកន្លងមក។

ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ ដ៏សែនក្រៀមសោកសៅនេះផងដែរ ‎លោកវរសេនីយ៍ឯក ភូ ឌីសាឌីន រួមនិងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខ​ដ៏ក្រៀមក្រំមួយនេះ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​ កង​រាជ​អាវុធហត្ថខេត្ត​កំពង់​ស្ពឺ​ ចំពោះ​គ្រួសារ​សពរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង​ ព្រមទាំងសម្តែងនូវសេចក្តីសង្វេកយ៉ាងជ្រាលជ្រៅ និង​សូម​ឧទ្ទិស​បួងសួងដល់​ដួងវិញ្ញាណ​ ឯកឧត្តម ឧត្តមសេនីយ៍ទោ កាន់ ណាំង​ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ៕










Previous Post Next Post