ឯកឧត្តម ឈួរ សុបញ្ញា៖ ជួរមុខមិនឯកកោឡើយ ព្រោះជួរក្រោយនៅជាមួយអ្នកទាំងកាយ ចិត្ត និងទស្សនៈ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ជួរមុខមិនឯកកោឡើយ ព្រោះជួរក្រោយនៅជាមួយអ្នកទាំងកាយ ចិត្ត និងទស្សនៈ


បន្ទាយមានជ័យ៖
ក្រោមទស្សនៈដ៏មានអត្ថន័យថា «ជួរមុខមិនឯកកោឡើយ ព្រោះជួរក្រោយនៅជាមួយអ្នកទាំងកាយ ចិត្ត និងទស្សនៈ» និងក្នុងស្មារតីរួមថា «យើងទាំងអស់គ្នាជាសរសរ និងជាកម្លាំងរបស់ជាតិ» នារល្ងាចថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សក្រសួងធម្មការ និងសាសនា ព្រមទាំងក្រុមការងារ បានអញ្ជើញបន្តចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជាតិ នៅទិសព្រៃចាន់ ស្រុកអូរជ្រៅ និងទិសស្រុកស្វាយចេក តំបន់តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមបានសម្ដែងនូវការគោរពកោតសរសើរ និងការលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ចំពោះវីរភាព ការលះបង់ និងស្មារតីវិន័យដ៏រឹងមាំរបស់វីរកងទ័ពជួរមុខ ដែលបានអធ្យាស្រ័យទ្រាំទ្រការលំបាកគ្រប់បែបយ៉ាង ដើម្បីធានាសុវត្ថិភាព សន្តិភាព និងសុខសាន្តជូនប្រជាពលរដ្ឋជាតិទាំងមូល។

ជាមួយគ្នានេះដែរ ក្នុងនាមជាថ្នាក់ដឹកនាំយុវជន ឯកឧត្តមបានលើកឡើងថា កម្លាំងយុវជនគណបក្សក្រសួងធម្មការ និងសាសនា ដោយមានការគាំទ្រដ៏ខ្លាំងក្លាពីឯកឧត្តម ចាយ បូរិន ប្រធានគណកម្មាធិការគណបក្សក្រសួងធម្មការនិងសាសនា នឹងបន្តរួមចំណែកយ៉ាងសកម្ម ជាជួរក្រោយដ៏រឹងមាំ ក្នុងការគាំទ្រ ការលើកទឹកចិត្ត និងការជួយឧបត្ថម្ភដល់កងទ័ពការពារជាតិ ព្រមទាំងចូលរួមបណ្តុះស្មារតីស្នេហាជាតិ សាមគ្គីភាព និងការទទួលខុសត្រូវសង្គម ក្នុងចំណោមយុវជនជំនាន់ក្រោយ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម និងក្រុមការងារ ក៏បានចុះពិនិត្យស្ថានភាពវត្តព្រៃចាន់ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម និងតម្រូវការចាំបាច់នៅក្នុងតំបន់ បម្រើជាមូលដ្ឋានសម្រាប់ការគាំទ្រ និងការយកចិត្តទុកដាក់បន្តពីជួរក្រោយ។

លើសពីនេះ ឯកឧត្តមបាននាំយកនូវសម្ភារៈឧបត្ថម្ភមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនដល់វីរកងទ័ពជួរមុខ ដើម្បីជាការចែករំលែកក្តីបារម្ភ លើកទឹកចិត្ត និងបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ជួរក្រោយនៅតែឈររួមជាមួយជួរមុខដោយស្មារតីសាមគ្គីភាព ឯកភាព និងការទទួលខុសត្រូវរួម ក្នុងការការពារជាតិ និងការពង្រឹងសន្តិភាពឱ្យមានចីរភាពជានិច្ច ៕










Previous Post Next Post