លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានក្រុងឧដុង្គម៉ែជ័យ​បាននាំយកសម្ភារៈគ្រឿងឧបភោគបរិភោគសប្បុរសជនដែលរស់នៅក្រុងឧដុង្គម៉ែជ័យចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានក្រុងឧដុង្គម៉ែជ័យ​បាននាំយកសម្ភារៈគ្រឿងឧបភោគបរិភោគសប្បុរសជនដែលរស់នៅក្រុងឧដុង្គម៉ែជ័យចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ​៖​​ 
 លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦​ បានអញ្ជើញ​ទទួល​នូវសម្ភារៈគ្រឿងឧបភោគបរិភោគពីលោកវរសេនីយ៍ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ មូលដ្ឋានក្រុងឧដុង្គម៉ែជ័យ​ ដោយសប្បុរសជនដែលរស់នៅក្រុងឧដុង្គម៉ែជ័យ​ ខេត្តកំពង់ស្ពឺ ​(រួមមាន​៖​​ រោងចក្រអង្ករ អប្បរារាយឧបត្ថម្ភ អង្ករ ៦០០គីឡូក្រាម, រោងចក្រអង្ករ ព្រីម្លិះឧបត្ថម្ភអង្ករ ៦០០គីឡូក្រាម, រោងចក្រ ដែក ហុង ឌីសេង ឧបត្ថម្ភថវិកា 298$, រោងកិនស្រូវ តាំង វូសេង ឧបត្ថម្ភអង្ករ ២៥០គីឡូក្រាម, ទឹកសុទ្ធ ១០កេស, មី ៥កេស, ក្រមហ៊ុន ខេមបូឌាន ទ្រែនមីសិន លីមីធីត. អង្ករ ១.៨០០គីឡូក្រាម, ទឹកសុទ្ធកម្ពុជា ៨០កេស, មីជាតិ ២០កេស, រោងកិនស្រូវ សំ សុផល អង្ករ ៣០០គីឡូក្រាម និងលោក ថាច់រឿន ថៅកែពងមាន់ និង ភរិយា ឧបត្ថម្ភ ១.០០០គ្រាប់)បានរួមគ្នាចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ សម្ភារៈគ្រឿងឧបភោគបរិភោគដែលបានប្រគល់-ទទួលរួមមាន៖ អង្កចំនួន ២.១០០គីឡូក្រាម (ស្មើនឹង ៤២បេ), មីជាតិចំនួន ២០កេស​​ និងទឹកបរិសុទ្ធកម្ពុជាចំនួន ៨០កេស។

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​​​ ស្រ៊ុន​​ មេបញ្ជាការ ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ​ បងប្អូន​សប្បុរសជន​ទាំងអស់ដែលបានចំណាយថវិការផ្ទាល់ខ្លួន​​​​​​ ក្នុងការចូលរួមចំណែកឧបត្ថម្ភ​តាមរយៈ​បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ដើម្បី​រួមចំណែកក្នុងការជួយបន្តទៅដល់បងប្អូនវីរៈ​កងទ័ព និងបងប្អូនប្រជាពលរដ្ឋ​ ចាស់ជរា​ ដែលមានជីវភាព​ខ្វះខាត​​​​​​​ ហើយក៏ជូនពរជ័យសេរីមង្គលសូមឲ្យ​បងប្អូន​សប្បុរសជន​ទាំងអស់​​ អោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕









Previous Post Next Post