អាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ!


សៀមរាប៖
នៅវេលាម៉ោង១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ  នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះផ្តួលម៉ូតូរត់គេចខ្លួន ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង​។ វត្ថុតាងចាប់យករួមមាន៖ ទូរស័ព្ទ​០២គ្រឿង បារី​អេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

សូមប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ ៕











Previous Post Next Post