លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និង​ឧបត្ថម្ភនូវថវិការមួយចំនួនជូនវីរៈ​កងទ័ព លោក កុល សៀង ឈរជើង​សមរភូមិ​មុខ​​នៅខេត្តឧត្ដរមានជ័យ...
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានបន្តអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និង​ឧបត្ថម្ភនូវថវិការមួយចំនួនជូនវីរៈ​កងទ័ព លោក កុល សៀង ឈរជើង​សមរភូមិ​មុខ​​នៅខេត្តឧត្ដរមានជ័យ...


កំពង់ស្ពឺ៖
ក្រោម​ស្មារតី​មនុស្សធម៌ និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៌របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ អភិបាល ខេត្ត​កំពង់ស្ពឺ​​ នា​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​និង​អាជ្ញាធរ​មូលដ្ឋាន​​​ ចុះ​សួរ​សុខទុក្ខ​វីរៈ​កងទ័ព លោក កុល សៀង ឈរជើង​សមរភូមិ​មុខ​​នៅខេត្តឧត្ដរមានជ័យ​​​​ បច្ចុប្បន្នពេល​នេះកំពុងសម្រាកថែទាំសុខភាព នៅភូមិតាំងសំរោង​​ ឃុំអមលាំង ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ។

ក្នុង​ឱកាស​នោះ​ដែរ​​  លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​ពីសំណាក់​​ ឯកឧត្តម នាយឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​ និង​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ​​​​ ​អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​ ចំពោះ​វីរៈ​កងទ័ព លោក កុល សៀង​ ផងដែរ។
ជាទឹកចិត្តមនុស្សធម៏ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​​​​ បាន​ឧបត្ថម្ភ​ជាថវិការចំនួន​ ៤០០,០០០រៀល​​ និងសម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​រួមមាន៖ អង្ករ ៣បេ, មី ៣កេស, ទឹកបរិសុទ្ធ (Ganzberg) ៣កេស, ទឹកត្រី ៣យួរ, ទឹកស៊ីអ៊ីវ ៣យួរ​​ និងត្រីខ ៣យួរ​ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកាជូនប្រជាការពារភូមិ ១៥នាក់នូវថវិកា ១៥០,០០០រៀល ថែមទៀតផង ​៕






Previous Post Next Post