កំពង់ស្ពឺ៖ ក្រោមស្មារតីមនុស្សធម៌ និងយកគំរូដឹកនាំប្រកបដោយគុណធម៌របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈ អភិបាល ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញដឹកនាំក្រុមការងារ ព្រមទាំងមានការចូលរួមពីក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺនិងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៤គ្រួសារក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជួបការលំបាកចំនួន៤គ្រួសារនោះរួមមាន៖ គ្រួសារទី១ ឈ្មោះ ណាន លី, គ្រួសារទី២ ឈ្មោះ ភុន ខឿន, គ្រួសារទី៣ ឈ្មោះ សៅ ចំរើន និងគ្រួសារទី៤ ឈ្មោះ សឿង ស្រីមុំ បច្ចុប្បន្នរស់នៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤គ្រួសារនោះផងដែរ។ ជាទឹកចិត្តមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក ដោយក្នុង១គ្រួសារ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានឧបត្ថម្ភជាថវិការចំនួន ៥០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ២បេ, មី ២កេស, ទឹកបរិសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងត្រីខ ១យួរថែមទៀតផង ៕














