កំពង់ស្ពឺ៖ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារមន្ទីរសម្ភារបច្ចេកទេស ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីសំណាក់ លោកមេបញ្ចាការរងទទួលជំនាញ, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ-នាយរងការិយាល័យ ជំនួយការ និងសមាជិកទាំងអស់នៅមន្ទីរ។
ក្នុងពេលតំណើរការនៃកិច្ចប្រជុំ លោកមេបញ្ជាការរងទទួលជំនាញ ក៏បានមានមតិលើកឡើងថា មន្ទីរជំនាញសម្ភារបច្ចេកទេស គឺជាមន្ទីរមួយដែលមានសារៈសំខាន់ក្នុងចំនោមមន្ទីរផ្សេងៗ ដូច្នេះសូមឲ្យលោកប្រធានមន្ទីរ នាយការិយាល័យជំនាញ ទាំងអស់សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ ទៅលើសម្ភារៈទាំងឡាយដែលការិយាល័យរបស់ខ្លួនទទួលខុសត្រូវ ត្រូវពិនិត្យនិងរាយការណ៍ជាប្រចាំ ជៀសវៀងពេលចេញប្រតិបត្តិមានការរាំងស្ទះ និងធ្វើឲ្យខកខានក្នុងការបំពេញការងារ ជូនអង្គភាពនិងថ្នាក់ដឹកនាំផងដែរ។
តាមប្រសាសន៍លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានកែតម្រូវនូវចំនុចខ្វះខាតមួយចំនួន ជាពិសេសក៏បានលើកសរសើរនូវ លទ្ធផលការងារដែលបានអនុវត្តកន្លងនាពេលមក ទោះជាមានចំនុចខ្វះខាតខ្លះក៏ពិតមែន តែកម្លាំងជំនាញកងរាជងអាវុធហត្ថនៅតែបន្តអាចធ្វើបាន ព្រមទាំងបានកោតសរសើរនូវឆន្ទៈរបស់នាយទាហាន-នាយទាហានរងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ជូនអង្គភាព។
ជាចុងក្រោយ ស្របពេលនេះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងពាកពន្ធ័និង រថយន្ដសង្គ្រោះបន្ទាន់(ឡាទឹកនិងឡានពេទ្យ) សូមឲ្យប្រធានមន្ទីរត្រូវពិនិត្យជាប្រចាំ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារនេះ និងត្រូវបំពាក់នូវវិទ្យុទាក់ទង (icom) ដល់មន្ទីរសម្ភារបច្ចេកទេសចំនួន០៤គ្រឿងបន្ថែមទៀត ពីលើវិទ្យុទាក់ទងចាស់ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពការងារបន្ថែមទៀត បើទោះបីជា មន្ទីរសម្ភារបច្ចេកទេសមានការរវល់ខ្លាំងយ៉ាងណាក៏ដោយ ត្រូវតែបន្តទៅមុខទៀតក្នុងដើម្បីអង្គភាព ៕









