ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ (Police Tactical Operations Training) របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ជីវ ផល្លី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី យុទ្ធវិធីប្រតិបត្តិការ (Police Tactical Operations Training) របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន


ភ្នំពេញ៖
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្តីពី “យុទ្ធវិធីប្រតិបត្តិការ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការការពារអនីតិជន”។

ដែលប្រព្រឹត្តទៅនៅក្នុងសាលប្រជុំនាយកដ្ឋាននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោក James McMarran នាយកអង្គការមេត្រីអន្តរជាតិ (AIM) លោក Eric Meldrum នាយកកម្មវិធីសង្គ្រោះ(AIM SWAT) អនុប្រធាននាយកដ្ឋាន នាយការិយាល័យ  គ្រូបង្ហាត់ក្បាច់គុន ០៤រូប និងសិក្ខាកាមចំនួន ២០រូប ដោយមានការឧបត្ថម្ភគាំទ្រពីអង្គការមេត្រីអន្តរជាតិ (AIMSWAT)។

វគ្គនេះ មានបំណងចម្បងក្នុងការពង្រឹងចំណេះដឹង និងបច្ចេកទេសអនុវត្តដល់កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដោយផ្តោតលើការបង្កើនសមត្ថភាពក្នុងការស្រាវជ្រាវប្រមូលភស្តុតាងបង្រ្កាបករណីអាជីវកម្មផ្លូវភេទនិងកិច្ចគាំពារអនិតិជន ដែលជាប្រធានបទសំខាន់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានលើកទឹកចិត្តដល់សិក្ខាកាមឱ្យ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានបញ្ជាក់ថា បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ជាឧក្រិដ្ឋកម្ម ឆ្លងដែន ដែលយើងត្រូវរួមគ្នាបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនេះ ក្នុងគោបំណងជួយដល់ជនរងគ្រោះ ទាំងការផ្តល់សេវាសង្គម និងសេវាផ្លូវច្បាប់។

ពិធីបើកវគ្គមានការចូលរួមពីនាយកប្រចាំប្រទេស នាយកកម្មវិធីសង្រ្គោះនៃអង្គការមេត្រីអន្តរជាតិ អនុប្រធាននាយកដ្ឋាន នាយការិយាល័យ សិក្ខាកាមចំនួន ២០រូប និងគ្រូបង្ហាត់ក្បាច់គុនមកពីបរទេសចំនួន ០៤រូប ប្រព្រឹត្តទៅនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស មានរយៈពេល ០៥ថ្ងៃ (ចាប់ពីថ្ងៃចន្ទទី១ ធ្នូ និងបញ្ចប់នៅថ្ងៃសុក្រ ទី៥ ធ្នូ) វគ្គនេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការកែច្នៃ និងលើកកម្ពស់សមត្ថភាពរបស់កម្លាំងនគរបាលជំនាញ បង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងការការពារអនីតិជន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕



















Previous Post Next Post