ភ្នំពេញ៖ នៅវិមាន៧មករា នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស សេរីវិចិត្រ ប្រធានក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៦ របស់ក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក។
ក្នុងអង្គមីទ្ទិញដ៏មានសារៈសំខាន់នេះ ប្រធានក្រុមការងារតាមបណ្តារដ្ឋទាំង៧រួមមាន៖ រដ្ឋកាលីហ្វ័រញ៉ា, វ៉ាស៊ីងតោន, អូរីហ្គិន, អារីហ្សូណា, នីវ៉ាដា ខូឡូរ៉ាដូ និងយូថា បានផ្តល់ជូនអង្គមីទ្ទិញទាំងមូលស្តីពី ស្ថានភាពទូទៅ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៥ បញ្ហាប្រឈម និងសំណូមពរ។
ក្នុងឱកាសនោះ ឯកឧត្តម ស សេរីវិចិត្រ ក៏បានផ្តល់មតិសំណេះសំណាល ក៏ដូចជាផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តបន្តទៀត សម្រាប់អនុវត្តការងារឆ្នាំ២០២៦ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាប្រមាណ ៣០០នាក់ ដែលបានចូលរួមក្នងអង្គពិធី បានថតរូបជាអនុស្សាវរីយ៍ នៅពីមុខវិមាន៧មករា ប្រកបដោយក្តីរំភើបរីករាយ និងភាពស្និទ្ធស្នាល ៕










