មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកា ចូលរួម​ជាមួយកងរាជអាវុធហត្ថ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ ថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ និងថវិកា ចូលរួម​ជាមួយកងរាជអាវុធហត្ថ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក


សៀមរាប៖
នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ សូមសម្តែងនូវការថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ ដូចស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ចូលរួម​ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។

ក្នុងឱកាសនោះលោកវរសេនីយត្រី ស្មៀន រិទ្ធិ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរជុំ តំណាងលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលមានចិត្តសប្បុរសឧបត្ថម្ភ ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព នាពេលកន្លងមក ក៏ដូចជាក្នុងពេលនេះផងដែរ។

កងរាជអាវុធហត្ថខេត្តសៀមរាប សូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕












Previous Post Next Post