អភិបាលខេត្តក្រចេះ ជូនដំណើរក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ទៅបំពេញបេសកកម្មចូលរួមពិនិត្យព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តក្រចេះ ជូនដំណើរក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ទៅបំពេញបេសកកម្មចូលរួមពិនិត្យព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក


ក្រចេះ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលផ្តាំផ្ញើ និងជូនដំណើរក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត ទៅបំពេញបេសកកម្មចូលរួមពិនិត្យព្យាបាលជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានថ្លែងនូវការកោតសរសើរ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចុះជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បេសកកម្មនេះមិនត្រឹមតែជាការផ្ដល់សេវាសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការនាំយកនូវភាពកក់ក្ដៅ និងការគិតគូរពីសុខុមាលភាពរ បស់បងប្អូនជនភៀសសឹក ៕








Previous Post Next Post