លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ​ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ​ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ


កំពង់ស្ពឺ៖
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រួសារកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដែលមានទីលំនៅក្នុងខេត្តកំពង់ស្ពឺ​ ចំនួន ១,៤០០គ្រួសារ​​ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ក្នុង​ពិធី​នេះផងដែរ មានការអញ្ជើញចូលរួមពី​ ឯកឧត្តម​​​ យឹម​ សុខុម​​​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​​​​ និង​ឯកឧត្តម​បណ្ឌិត​​​​ ជាម​​​​ ច័ន្ទសោភ័ណ​​​​ អភិបាល នៃ គណៈអភិបាលខេត្ត​កំពង់ស្ពឺ​​​ ព្រមទាំង​ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណខាងមុខ អគាររដ្ឋបាលខេត្តកំពង់ស្ពឺ។
 
‌‎ក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់គ្រួសារកងទ័ពទាំងអស់ ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកសុខុមាលភាពរបស់កងទ័ព និងគ្រួសារកងទ័ពជាអាទិភាពចម្បង ៕























Previous Post Next Post