ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងលោកជំទាវ អញ្ជើញចូលរួមរៀបចំជំនួយសម្ភារ និងអំណោយដែលបានមកពីការចូលរួមជាថវិកា និងសម្ភារពីបងប្អូនមន្រ្តីរាជការ និងសប្បុរសជនផ្សេងៗដើម្បីជួយគាំទ្រដល់ជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមនាពេលថ្មីៗនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា និងលោកជំទាវ អញ្ជើញចូលរួមរៀបចំជំនួយសម្ភារ និងអំណោយដែលបានមកពីការចូលរួមជាថវិកា និងសម្ភារពីបងប្អូនមន្រ្តីរាជការ និងសប្បុរសជនផ្សេងៗដើម្បីជួយគាំទ្រដល់ជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមនាពេលថ្មីៗនេះ


ភ្នំពេញ៖
នារសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ បានអញ្ជើញចូលរួមរៀបចំជំនួយសម្ភារ និងអំណោយ ដែលបានមកពីការចូលរួមជាថវិកា និងសម្ភារពីបងប្អូនមន្រ្តីរាជការ និងសប្បុរសជនផ្សេងៗដើម្បីជួយគាំទ្រដល់ជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាមនាពេលថ្មីៗនេះ រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការជាច្រើនរូបទៀត។

ដើម្បីជាការរួមកម្លាំងមនុស្សធម៌ដ៏ខ្លាំងក្លា ការផ្តល់ជាកម្លាំងចិត្តដ៏រឹងមាំ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាន និងកំពុងខិតខំតស៊ូបូជាសាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីការពាររាល់គ្រប់ការឈ្លានពានដោយខុសច្បាប់ពីកងទ័ពថៃ នៅក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន ក៏ដូចជាការចូលរួមចំណែកបន្ធូរបន្ថយការលំបាករបស់ជនភៀសសឹកកម្ពុជា ក្រសួងបានរៀបចំការកៀរគរមូលនិធិ និងជំនួយសម្ភារសប្បុរសធម៌គ្រប់ប្រភេទដូចជាថវិកា សម្ភារប្រើប្រាស់ចាំបាច់ និងគ្រឿងឧបភោគបរិភោគ ដើម្បីរៀបចំប្រគល់ជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងភៀសខ្លួនមកកាន់ទីកន្លែងសុវត្ថិភាព។

ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តកៀរគរមូលនិធិ និងជំនួយសប្បុរសធម៌គាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកកម្ពុជានៅតាមតំបន់ផ្សេងៗទៀត ៕




















Previous Post Next Post