ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលខូចខាតក្នុងអំឡុងពេលសង្រ្គាមកម្ពុជា-ថៃ ដោយមានការចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តាខេត្ត អង្គភាពពាក់ព័ន្ធ និងមន្រ្តីបច្ចេកទេស។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផលប៉ះពាល់ និងយន្តការដោះស្រាយបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ៕




















