ជនសង្ស័យ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ជនសង្ស័យ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប


សៀមរាប៖
កាលពីវេលាម៉ោង០៩:៥០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ដែលពាក់ព័ន្ធករណី​ចំនួន​០៤ករណី៖
១-ប្រើប្រាស់ឯកសារសាធារណៈក្លែង ​(ក្លែងអត្តសញ្ញាណប័ណ្ណ)
២-ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នា និងនគរបាលឬយោធា
៣-រំលោភលើទំនុកចិត្ត
៤-គំរាមកំហែងថា និងសម្លាប់
បានឃាត់​ខ្លួន​នៅចំណុចផ្លូវ២០០២ ភូមិត្រពាំងឈូក​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៣ ខែធ្នូ​ ឆ្នាំ២០២៥​ ស្ថិតនៅចំណុចភូមិវិហារចិន សង្តាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោយមកជនសង្ស័យបាន​យកម៉ូតូដែលជួល ទៅផ្ដាច់GPSចេញ រួចយកទៅលក់នៅខេត្តបន្ទាយជ័យបានលុយចំនួ​ន ៦០០ដុល្លារ ហើយ​គេចខ្លួន​ទៅរាជធានីភ្នំពេញ​ត្រូវបាន​កម្លាំង​អាវុធហត្ថរាជធានីភ្នំពេញ​ឃាត់​ខ្លួន​ប្រគល់ជនសង្ស័យឱ្យអាវុធហត្ថខេត្តសៀមរាបដើម្បីអនុវត្តតាមនីតិវិធី។ វត្ថុតាងរួមមាន៖ ស្លាកលេខ​ម៉ូតូ​០១ស្លាក ខោអាវ​យោធា​ប៉ារ៉ា ០១កំប្លេ និងលិខិតទិញម៉ូតូ ០១ច្បាប់។

ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដ។

ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕





Previous Post Next Post