ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅបណ្ឌិត្យសភានគរបាលកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ូច ភា អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅបណ្ឌិត្យសភានគរបាលកម្ពុជា


ភ្នំពេញ៖
ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, ឯកឧត្តម ឧត្តមសេនីយ៍ឯក អនុប្រធានបណ្ឌិត្យសភា, ឯកឧត្តមសាស្ត្រាចារ្យ គ្រូនគរបាលជាតិ, ឧត្តមសេនីយ៍នៃគណៈប្រតិភូនៃលេខាធិការដ្ឋាន គ.ភ.ឃ.ស. ប្រធាន-នាយកអង្គភាពចំណុះ មន្ត្រីនគរបាលជាតិ និងសិក្ខាកាម នៅសាលប្រជុំ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម (អគារ ខ-B) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។

បន្ទាប់ពីបានសម្តែង និងថ្លែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម អ៊ូច ភា និងអង្គពិធីរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាន ក្នុងនាមបណ្ឌិត្យសភា បានបន្តប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឈ្លានពានយ៉ាងគឃ្លីន ដោយឥតអៀនខ្មាសពីកងកម្លាំងប្រដាប់អាវុធនិងរដ្ឋាភិបាលថៃ មកលើដែនអធិបតេយ្យជាតិរបស់កម្ពុជា គិតចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកទល់នឹងពេលនេះ ដែលរំលោភបំពានលើបទឈប់បាញ់និងប្រព្រឹត្តផ្ទុយពីច្បាប់អន្តរជាតិនិងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ករណីនេះ បណ្ឌិត្យសភានគរបាលកម្ពុជា សូមបន្តគាំទ្រនូវរាល់វិធានការនិងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាអគ្គភស្តុភារជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។

ចំពោះពិធីផ្សព្វផ្សាយខ្លឹមសារគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ឱ្យដឹងថា នេះជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចសហការល្អជាមួយអង្គភាពពាក់ព័ន្ធ ក៏ដូចជាលទ្ធផលការងារថ្មីៗបន្ថែមទៀត ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយចំណេះដឹងនិងបទពិសោធដែលមានសារៈប្រយោជន៍ដល់សិក្ខាកាម គ្រូ និងមន្ត្រីនគរបាលជាតិ ឱ្យមានការយល់ដឹងបន្ថែម។

ពិធីផ្សព្វផ្សាយនាពេលនេះ ក៏ជាព្រឹត្តិការណ៍មួយដែលមានសារៈសំខាន់ ពីព្រោះគោលនយោបាយនេះ បានជួយធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋដែល សម្តេចតេជោ បានគាំទ្រនិងផ្តល់អនុសាសន៍កំណត់ជាគោលការណ៍ក្នុងការកសាងផែនការណែនាំ ស្តីពីការចាត់តាំងអនុវត្តគោលនយោបាយនេះ តាំងពីឆ្នាំ២០១០មកម្លេះ។

ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏សូមថ្លែងនូវការកោតសរសើរចំពោះ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងគណៈប្រតិភូនៃលេខាធិការដ្ឋាន គ.ភ.ឃ.ស. ដែលមានកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
























Previous Post Next Post