ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសម្រេចបាន ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស.។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានផ្ដល់អនុសាសន៍ណែនាំចំពោះសំណូមពរមួយចំនួន និងដោះស្រាយលើបញ្ហាប្រឈម ដែលការិយាល័យជំនាញទំាង៤ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានជួបប្រទះកន្លងមក និងបានណែនាំឱ្យបង្កើនកិច្ចសហការគ្នា រក្សាសាមគ្គីភាពផ្ទៃក្នុង ដើម្បីជំរុញការងាររបស់ ប.ស.ស. ឱ្យកាន់តែរីកចម្រើន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់សមាជិក ប.ស.ស.។
ជាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ដែលកន្លងមកបានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. សម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួម ពីលោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ សរុបប្រមាណជាង ២០រូប ៕


















