លោកជំទាវ លៀង យុគ ថោជេដ្ឋា ដឹកនាំក្រុមការងាររៀបចំអំណោយសប្បុរសធម៌ដែលទទួលបានពីសប្បុរសជន ដើម្បីត្រៀមសម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោកជំទាវ លៀង យុគ ថោជេដ្ឋា ដឹកនាំក្រុមការងាររៀបចំអំណោយសប្បុរសធម៌ដែលទទួលបានពីសប្បុរសជន ដើម្បីត្រៀមសម្រាប់បែងចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខកម្ពុជា


ភ្នំពេញ៖
នារសៀលថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម លោកជំទាវ លៀង យុគ ថោជេដ្ឋា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររៀបចំអំណោយដែលទទួលបានពីសប្បុរសជននានា ដើម្បីត្រៀមសម្រាប់បែងចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់់នៅតាមមណ្ឌលសុវត្ថិភាព និងវីរកងទ័ពកម្ពុជាដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាននៅសមរភូមិជួរមុខ តតាំងជាមួយទ័ពថៃឈ្លានពាន។

សូមជម្រាបថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងស្មារតីរួម «ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន ជាកម្លាំងមហាសាមគ្គី និងជាវប្បធម៌ចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរយើង ដែលជាខឿនការពារជាតិ និងប្រជាជនកម្ពុជាដ៏រឹងមាំ សមរភូមិក្រោយជួយសមរភូមិមុខ​ បានចាត់ចែងរៀបចំក្រុមការងារទទួលជំនួយសប្បុរសធម៌គ្រប់ប្រភេទពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងសប្បុរសជននានា ដើម្បីបែងចែកជូនដល់វីរកងទ័ពឈរជើងនៅសមរភូមិជួរមុខ និងបងប្អូនប្រជាជនភៀសសឹក ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ និងដើម្បីចូលរួមចំណែកជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅរបស់បងប្អូនដែលកំពុងប្រឈមមុខជួបការលំបាកខ្វះខាតនៅតាមទីតាំងសុវត្ថិភាព និងតំបន់សមរភូមិមុខ ៕






















Previous Post Next Post