រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង


បាត់ដំបង៖
នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅវត្តអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការជាច្រើនរូបទៀត។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។

ជាការពិតណាស់ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត ដោយសារភាពអង់អាចក្លាហានរបស់កងទ័ពយើង កម្ពុជាអាចរក្សាការពារបូរណភាពទឹកដីតតាំងនឹងការឈ្លានពាន និងនៅតែឈរជើងយ៉ាងរឹងមាំកាន់កាប់ទីតាំងប្រយុទ្ធគ្នា។
 
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់សូមថែរក្សាសុខភាព រក្សាអនាម័យ និងការពារខ្លួន ពិសេសប្អូនៗស្ត្រីដែលមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅ ក្នុងជំរំ ដើម្បីធានាសុវត្ថិភាព សូមគោរពតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតី ជាតិតែមួយ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងស្ថានភាពនៃការរស់នៅជាសហគមន៍បែបនេះ ៕






















Previous Post Next Post