ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួស ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួស ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ


កំពង់ធំ៖
នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវវេជ្ជបណ្ឌិត វូ សុភៈទេវី បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពដែលរងរបួស ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ដំណើរចុះសាកសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដម ថោ ជេដ្ឋា, ឯកឧត្ដម ហួត ហាក់ និងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់មិនចេះរីងស្ងួតរបស់កងទ័ព និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខវីរកងទ័ព និងក្រុមគ្រួសារ នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំរបស់យើងផងដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការគោរពដឹងគុណការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរកងទ័ពទាំងអស់ នូវវីរភាព និងការលះបង់គ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃកម្ពុជាយើង ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរឲ្យវីរកងទ័ពទាំងអស់ ឆាប់បានជាសះស្បើយ ហើយមានសុខភាពល្អ កម្លាំងមាំមួន និងអាចវិលត្រលប់ចូលអង្គភាពវិញ ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិរបស់យើង។

ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងប្រតិភូអមដំណើរ បានផ្ដល់ការឧបត្ថម្ភលើកទឹកចិត្តដល់វីរកងទ័ព ដែលកំពុងសម្រាកព្យាបាលទាំងអស់ ដោយក្នុងម្នាក់ទទួលបានថវិកា៥០ម៉ឺនរៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ផ្សេងទៀត។

ទន្ទឹមនេះដែរ ដោយមានសំណូមពរពីសំណាក់លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានឧបត្ថម្ភថវិកាចំនួន ១២,០០០ដុល្លារអាម៉េរិក ដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់យកទៅសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ៕














Previous Post Next Post