កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា


សៀមរាប៖
នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់សារសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដែលមានមូលដ្ឋានលើ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ចំណងមិត្តភាពនេះ បាននាំឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យសំខាន់ៗជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ប្រជាជនទាំងពីរ។

ជាលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៕










Previous Post Next Post