ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការងារ លើកទិសដៅការងារ និងបញ្ហាប្រឈម ព្រមទាំងសំណូមពរ របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង ប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ លោក លោកស្រី អនុប្រធានស្ថានីយ៍ នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីជំនាញពាក់ព័ន្ធ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានមានប្រសាសន៍ថាកិច្ចប្រជុំនាពេលនេះគឺដើម្បី ត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលកន្លងមក ព្រមទាំងលើកទិសដៅ និងបញ្ហាប្រឈមមួយចំនួន សំណូមពរផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏បានឯកភាពទៅលើវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបាន និងបានកោតសរសើរ វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ដែលបានបំពេញនូវតួនាទីភារកិច្ចនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរជូនដល់អង្គភាព និងថ្នាក់ដឹកនាំ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចូលរួមកិច្ចសហការ ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ ៕






















