ឯកឧត្ដម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាសហប្រធានបន្តដឹកនាំ​កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ (ថ្មី)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ អញ្ជើញជាសហប្រធានបន្តដឹកនាំ​កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ (ថ្មី)


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ​ ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហុន និងឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធាន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អន្តោប្រវេសន៍ (ថ្មី)។ 

កិច្ចប្រជុំនេះ​ដែរ ក៏មានការ​អញ្ជើញចូលរួមពី​ ឯកឧត្តម អនុរដ្ឋលេខាធិការ ​ប្រធានក្រុមប្រឹក្សានីតិកម្ម​​ អគ្គនាយក​ អគ្គនាយករង​ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ​ ព្រមទាំងថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ 

សូមជម្រាបជូនថា​ ច្បាប់នេះមានគោលបំណងគ្រប់គ្រងជនបរទេសគ្រប់រូប ដោយកំណត់អំពីវិធាន និងលក្ខខណ្ឌ សម្រាប់អនុវត្តចំពោះជនបរទេសដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។​ 

ច្បាប់នេះដែរ​ មានវិសាលភាពអនុវត្តចំពោះជនបរទេសគ្រប់រូបដែលចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែក្នុងករណីដែលត្រូវអនុវត្តតាមវិធាននៃច្បាប់អន្តរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាភាគីហត្ថលេខី ទោះបីជាជននោះបានចូលមកតាំងលំនៅមុនពេល ដែលច្បាប់នេះចូលជាធរមានហើយក៏ដោយ ៕




















Previous Post Next Post