ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលពង្រាងតួនាទី ភារកិច្ចរបស់ការិយាល័យ និងផ្នែកចំណុះការិយាល័យទាំង៣ របស់នាយកដ្ឋានច្រកទ្វារទី២ នៅសាលប្រជុំតូចអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះដែរមានការចូលរួមពី លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យទាំង៣ និងលោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីនាយផ្នែក និងលោកនាយរងផ្នែកមួយចំនួនផងដែរ ៕
















